អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 32 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 219300 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 237191 នាក់

ចំនួនអ្នកទស្សនា សរុប 8690663 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ពិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​គម្រោង​ការ​រវាង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ជា​មួយ​នឹង​សមាគម​វប្បធម៌​កម្ពុជា-អាល្លឺម៉ង់

ថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ កញ្ញា ឆ្នាំ ២០១៥

កាល​​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ​ឆ្នាំ​២០១៥ វេលា​ម៉ោង​០៩:០០​នាទី​ព្រឹក នៅ​បន្ទប់​ព្រះ​វិហារ​នៃ​ទីស្តី​ការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ មាន​រៀប​ចំ​ពិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​គម្រោង​ការ​រវាង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ជា​មួយ​នឹង​សមាគម​វប្បធម៌​កម្ពុជា-អាល្លឺម៉ង់ ក្រោម​អធិ​បតីភាព ឯកឧត្តម សំរាំង កំសាន្ត រដ្ឋ​លេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ក្នុង​គោល​បំណង​បំ​ពេញ​តម្រូវ​ការ​របស់​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្នុងនិង​ក្រៅ​ប្រទេស​ ក្នុង​ការ​ផ្តល់​នូវ​ជំ​នួយ​អន្តរ​វប្បធម៌​ដល់​បណ្តា​សិល្បករ​ដែល​មក​ពី​គ្រប់​ផ្នែក (សិល្បៈចក្ខុ និងសម្តែង មធ្យោ​បាយ​ផ្សព្វ​ផ្សាយ​ជាភាព​យន្ត វីដេអូ អេឡិក​ត្រូនិក តន្ត្រី​បុរាណ និង​សហសម័យ​របស់​កម្ពុជា​និង​លោក​ខាង​លិច)  និង​ជួយ​ជំ​រុញទឹក​ចិត្ត​របស់​ពួក​គេ​ឲ្យ​ឈាន​ដល់សក្តានុពល​ខ្ពស់​បំ​ផុត​របស់​ខ្លួន។ លើក​កម្ពស់​ការ​អប់​រំ (ការ​គ្រប់​គ្រង​ពិព័រណ៌​សិល្បៈ ការ​គ្រប់​គ្រង​វប្បធម៌) ការ​អភិ​វឌ្ឍន៍​ឧស្សា​ហកម្ម​វប្បធម៌ និង​ការ​ជួយ​គាំ​ទ្រ​យ៉ាង​សកម្ម​ដល់​សិល្បករ លើក​កម្ពស់​ការ​អភិវឌ្ឍន៍​សិល្បៈ​សហសម័យ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា តាម​រយៈ​ក​ម្ម​វិធី​តាំង​ពីព័រណ៌ក្នុង​ស្រុក​និង​អន្តរជាតិ សិក្ខា​សាលា គម្រោង​សហគមន៍ កម្មវិធី​ជួប​ជុំ​សិល្បករ និង​តាម​រយៈ​ការ​ជួយ​ឲ្យ​​ចម្រើន​ឡើង​នូវ​ទំ​នាក់​ទំ​នង​ជា​មួយវិចិត្រ​សាល​ អ្នក​គ្រប់​គ្រង​ពិព័រណ៌​សិល្បៈ អង្គការ​រដ្ឋាភិ​បាល ក្រៅ​រដ្ឋាភិបាល សាកលវិទ្យាល័យ​អាស៊ី​អាគ្នេយ៍ និងអ​ន្តរជាតិ៕

ព័ត៌មានផ្សេងៗ