អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 32 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 274038 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8633880 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ពិធី​បើក​សិក្ខា​សាលា​ថ្នាក់​ជាតិ​ស្តី​ពី​សិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល​

ថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ កញ្ញា ឆ្នាំ ២០១៥

កាល​ពី​ថ្ងៃ​ទី៣​​១ ខែ​សីហា ឆ្នាំ​២០១៥ វេលា​ម៉ោង​០៩:៣០​នាទី​ព្រឹក​ នៅ​សាល​អង្គរ​វត្ត​នៃ​ទីស្តី​ការ​ក្រ​សួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ មាន​ប្រារព្ធពិធី​បើក​សិក្ខា​សាលា​ថ្នាក់​ជាតិ​ស្តី​ពី​សិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល​ ក្រោម​អធិបតី​ភាព ឯកឧត្តម គង់ កន្តារ៉ា អនុ​រដ្ឋលេខា​ធិការ តំណាងដ៏ខ្ពង់​ខ្ពស់ លោក​ជំទាវ​រដ្ឋ​មន្ត្រី ក្រ​សួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ និង លោកស្រី កៅ ហាំង (Gao Hang) នាយិកា​ផ្នែក​អភិវឌ្ឍសិ​ទ្ធិ​អ្នក​និពន្ធ​នៃអង្គការ​កម្ម​សិទ្ធិ​បញ្ញា​ពីភព​លោក (WIPO) ។

          ចូល​រួម​ក្នុង​ឱកាស​នោះ ក្នុង​នាម​លោក​ជំទាវ​រដ្ឋម​ន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្​រសិល្បៈ និង​ក្នុង​នាម​ឯកឧត្តម​ផ្ទាល់​បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្ត​មាន​លោក​ស្រី កៅ ហាំង (Gao Hang)​នាយិកា​ផ្នែក​អភិវឌ្ឍ​សិទ្ធិ​អ្នក​និពន្ធ​នៃ​អង្គការ​កម្ម​សិទ្ធិ​បញ្ញា​ពិភព​លោក​ (WIPO)​ និង​សូម​អបអរ​សាទរ​ផង​ដែរ ចំពោះ​វត្ត​មាន​លោក​ Scot Morries នាយក​សមាគម​អ្នក​សម្តែង និង​ជា​ប្រធាន​គណៈ​កម្មការ​អាស៊ី​ប៉ាស៊ីហ្វីក​នៃ​សហព័ន្ធ​អន្តរ​ជាតិ​សម្រាប់​អង្គភាព​អ្នក​និពន្ធ អ្នក​និព​ន្ធ​បទ​ភ្លេង​និង​ទំនុក​ច្រៀង​នៃ​ប្រ​ទេស​អូស្ត្រាលី និង​​លោក​បណ្ឌិត លឹម ហេង​ហ្គី (Lim Heng Gee)​សាស្ត្រា​ចារ្យ​សាក​លវិទ្យាល័យ​បច្ចេក​វិទ្យា​ម៉ារ៉ា​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​អញ្ជើញ​មកផ្តល់​បទ​ឧទ្ទេស​នាម និង​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​សារៈ​សំខាន់​សិទ្ធិ​អ្នក​និពន្ធ​ និង​សិទ្ធិ​ប្រ​ហាក់​ប្រ​ហែល​នាឱកាស​នេះ។ ជា​មួយ​នេះ​ផង​ដែរ ក្នុង​នាមលោ​ក​ជំ​ទាវ​រដ្ឋមន្ត្រី​ផ្ទាល់ សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ការ​ផ្តួច​ផ្តើម​របស់​លោក​ស្រី កៅ ហាំង និង​ក្រសួង​វប្បធម៌ កីឡា និងទេសចរណ៍​នៃ​សាធារណ​រដ្ឋ​កូរ៉េ ដែល​បាន​សហការ​ជួយ​ឧបត្ថម្ភ​ថវិកា ដើម្បី​ដំ​ណើរ​ការ​សិក្ខា​សាលា​ស្តី​ពី​សិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិ​ប្រ​ហាក់ប្រ​ហែល​នៅ​ពេល​នេះ និង​សូម​ថ្លែង​អំណរ​គុណនិ​ងកោត​សរ​សើរ​ដោយ​ស្មោះ​ចំពោះ​វត្ត​មាន​លោក លោកស្រី អ្នកនាងកញ្ញាទាំង​អស់​ជា​មន្ត្រីរាជ​ការ និស្សិត សិល្បករ ផលិតករ អ្នកនិពន្ធ និង​ម្ចាស់​សិទ្ធិ ដែល​បាន​អញ្ជើញ​មក​ចូល​រួម​ដើម្បី​ស្វែង​យល់​អំ​ពី​ការ​អនុវត្តសិទ្ធិ​អ្នក​និពន្ធ​និង​សិទ្ធិប្រ​ហាក់​ប្រ​ហែល និង​ការ​អភិវឌ្ឍ​សិទ្ធិ​អ្នក​និពន្ធ​របស់​បណ្តា​ប្រទេស​ជឿន​លឿន​នៅ​លើ​ពិ​ភព​លោក ដែល​គណៈ​វាគ្មិន​នឹង​ធ្វើ​បទ​បង្ហាញ​បក​ស្រាយពន្យល់​នាពេល​ខាងមុខ​បន្តិចទៀត​នេះ។

          ក្នុង​នាម​ថ្នាក់​ដឹក​នាំ​ក្រសួង និង​ក្នុង​នាម​ឯក​ឧត្តម​ផ្ទាល់ មាន​ជំ​នឿ​ជឿ​ជាក់ថា៖ ឆ្លង​តាម​រយៈ​ប្រធាន​​បទ​ទាំង​ប្រាំ​បួន ដែល​គណៈ​វាគ្មិននឹង​បក​ស្រាយ​ជូន​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នេះ លោក លោកស្រី អ្នក​នាង​កញ្ញា​សិក្ខា​កាម​ទាំង​អស់ ពិត​ជានឹង​ទទួល​បាន​នូវ​ចំណេះ​ដឹង​ថ្មីៗ បទពិ​សោធន៍​ល្អៗ ដែល​ជា​គន្លឹះ​សម្រាប់​អនុ​វត្ត​សិទ្ធិ​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ និង​លើក​ទឹក​ចិត្ត​អ្នក​និពន្ធ ផលិតករ សិល្បករ ដែល​ជា​ម្ចាស់​សិទ្ធិ​ឲ្យខិត​ខំ​បង្កើត​និង​ផលិត​ស្នា​ដៃ​វប្បធម៌​ថ្មីៗ​ទៀត និង​រួម​គ្នា​ទប់​ស្កាត់​រាល់​ការ​រំលោភ​បំពាន​សិទ្ធិ​ស្នា​ដៃរ​បស់ខ្លួន និង​សូម​ជូន​ពរចំ​ពោះ​គណៈវាគ្មិន ឯកឧត្តម លោកជំទាវ លោក លោកស្រី​ភ្ញៀវ​កិត្តិយស​ជាតិ អន្តរជាតិ ព្រម​ទាំង​សិក្ខា​កាម​ទាំង​អស់​ជួប​តែ​សេចក្តី​សុខ​គ្រប់​ពេល​វេលា និងទទួល​បាន​ជោគ​ជ័យ​កុំបី​ឃ្លៀង​ឃ្លាត​ឡើយ និង​សូម​ប្រកាស​បើក​សិក្ខា​សាលា​ថ្នាក់​ជាតិ​ស្តីពី សិទ្ធិ​អ្នក​និពន្ធ​និង​សិទ្ធិ​ប្រហាក់​ប្រហែល​ចាប់​ពីពេល​នេះ​តទៅ៕

 

ព័ត៌មានផ្សេងៗ