អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 26 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 217738 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8652201 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ពិ​ធី​បើកវគ្គ​បណ្តុះ​បណ្តាល​ស្តី​អំ​ពី “ទស្សនៈជាលក្ខណៈគ្រឹះ និង​ការបញ្ជ្រាបយេនឌ័រ”

ថ្ងៃ អង្គារ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៥

កាល​ពី​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ២០១៥ វេលា​ម៉ោង​០៨:៣០​នាទីព្រឹក​ នៅ​សាល​អង្គរ​វត្ត​នៃ​ទី​ស្តី​ការ​ក្រ​សួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ មាន​ពិ​ធី​បើកវគ្គ​បណ្តុះ​បណ្តាល​ស្តី​អំ​ពី “ទស្សនៈជាលក្ខណៈគ្រឹះ និង​ការបញ្ជ្រាបយេនឌ័រ”  ក្រោម​អធិបតី​ភាព​លោ​​កជំទាវ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួងវប្បធម៌​និង​វិចិត្រ​សិល្បៈ ដើម្បី​លើក​កម្ពស់​តួនាទី​តម្លៃ​ស្ត្រី និង​ជំរុញ​ការ​ចូល​រួម​របស់​ស្ត្រី​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​លើ​វិស័យ​វប្បធម៌ ដែលជាវិស័យ​មួយ​ដ៏​សំខាន់​ក្នុង​ការ​ចូល​រួម​ចំ​ណែក​លើក​កម្ពស់​សមាស​ភាព​យេន​ឌ័រ​នៅ​ក្នុង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ៕​

 

ព័ត៌មានផ្សេងៗ