អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 13 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 219556 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8654027 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

កិច្ចប្រជុំការងារ​អគ្គ​នាយ​កដ្ឋាន​បេតិ​កភណ្ឌ

ថ្ងៃ អង្គារ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៥

កាល​ពីថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៥ វេលា​ម៉ោង​០៨​:៣០នាទី​ព្រឹក នៅ​បន្ទប់​ព្រះ​វិហារ​នៃ​ទីស្តី​ការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកកិច្ចប្រជុំការងារ​អគ្គ​នាយ​កដ្ឋាន​បេតិ​កភណ្ឌ ក្រោម​អធិបតីភាព ឯកឧត្តម ប្រាក់ សុណ្ណារ៉ា អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​បេតិ​កភណ្ឌ ដែល​មាន​ការ​អញ្ជើញចូល​រួមពី លោកអគ្គនាយករង ប្រធាន អនុប្រធាន​នាយកដ្ឋាន បាន​ប្រ​ជុំ​ពិ​ភាក្សា​លើ​ការ​ងារ​បុគ្គ​លិក​ពាក់​ព័ន្ធ​នឹង​ការ​ពង្រឹង​ការ​តាម​ដាន​វត្ត​មាន​មន្ត្រីរាជការ ពិ​សេស​ការ​បង្ហាញ​ពីសកម្មភាព​ការ​ងារ បញ្ហា​ប្រឈម​ចំពោះ​មុខ​របស់​គ្រប់​អង្គ​ភាព​ក្រោម​ឱ​វាទ ក្នុង​គោល​បំណង​ជម្រុញ និងបង្កើនសមត្ថ​ភាព​ការ​ងារ​ឲ្យ​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់៕

 

ព័ត៌មានផ្សេងៗ