អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 12 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 225811 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8649530 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

កិច្ច​ប្រជុំការ​ងារ​អគ្គ​នាយ​កដ្ឋាន​រដ្ឋ​បាល​និង​ហិរញ្ញ​វត្ថុ

ថ្ងៃ ច័ន្ទ ទី ២១ ខែ កញ្ញា ឆ្នាំ ២០១៥

កាល​ពី​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៥ វេលា​ម៉ោង០៩​:០០​នា​ទីព្រឹក​ នៅ​បន្ទប់​អប្សរា​នៃ​ទី​ស្តី​ការ​ក្រ​សួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ មាន​បើក​កិច្ច​ប្រជុំការ​ងារ​អគ្គ​នាយ​កដ្ឋាន​រដ្ឋ​បាល​និង​ហិរញ្ញ​វត្ថុ ក្រោម​អធិ​បតី​ភាព ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ អគ្គនាយក​រដ្ឋ​បាល​និង​ហិរញ្ញវត្ថុ​នៃ​ក្រ​សួង​វប្បធម៌​និងវិចិត្រ​សិល្បៈ ដែល​មាន​ការ​អញ្ជើញ​ចូល​រួមពី លោក​អគ្គនា​យក​រង ប្រធាន អនុប្រធាន​តំណាង​គ្រប់អង្គភាព​ក្រោម​ឱវាទ​អគ្គនាយក​ដ្ឋាន​រដ្ឋបាលនិង​ហិរញ្ញវត្ថុ បាន​ប្រជុំ​ពិភាក្សា​លើ​ការ​ងារ​បុគ្គលិក​ពាក់​ព័ន្ធ​នឹង​ការ​ពង្រឹង​ការ​តាម​ដាន​វត្ត​មាន​មន្ត្រី​រាជ​ការ ពិ​សេស​ការ​បង្ហាញ​ពី​សកម្មភាព​ការងារ បញ្ហា​ប្រឈម​ចំពោះ​មុខ​របស់​គ្រប់​អង្គភាព​ក្រោម​ឱវាទ ក្នុង​គោល​បំណង​ជម្រុញ និង​បង្កើន​សមត្ថ​ភាព​ការ​ងារ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់៕

 

ព័ត៌មានផ្សេងៗ