អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 15 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 227555 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8648714 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

កិច្ច​ប្រ​ជុំ​ការ​ងារ​បុគ្គ​លិក និ​ង​ការ​ត្រួត​ពិនិត្យ​ការ​ងារ​បណ្តាញ​សង្គម (Facebook) ក្រសួង

ថ្ងៃ ច័ន្ទ ទី ០៥ ខែ តុលា ឆ្នាំ ២០១៥

កាល​ពី​ថ្ងៃ​ទី​២១​ខែ​កញ្ញា ឆ្នាំ​២០១៥ វេលា​ម៉ោង​០៨​:០០​នាទី​ព្រឹក​ នៅ​សាល​អង្គរ​វត្ត​នៃ​ទី​ស្តី​ការ​ក្រ​សួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ មាន​បើក​កិច្ច​ប្រ​ជុំ​ការ​ងារ​បុគ្គ​លិក និ​ង​ការ​ត្រួត​ពិនិត្យ​ការ​ងារ​បណ្តាញ​សង្គម (Facebook) ក្រសួង ក្រោម​អធិបតី​ភាព ឯកឧត្តម ឃឹម សារិទ្ធ រដ្ឋ​មន្ត្រី​ស្តី​ទី​ក្រ​សួង​វប្ប​ធម៌​និង​វិចិត្រ​សិល្បៈ ​ដែល​មាន​ការ​អញ្ជើ​ញ​ចូល​រួម​ពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋ​លេខាធិការ អគ្គនាយក សាកល​វិទ្យាធិការ លោក លោកស្រី អគ្គនាយករង សាល​វិទ្យាធិ​ការ​រង នា​យិ​កា​ប្រ​ធាន​មន្ទីរ​រាជ​ធានី-ខេត្តប្រធាន អនុប្រ​ធាន​នាយក​ដ្ឋាន និង​ប្រ​ធាន​កា​រិ​យាល័យ​ទាំង​អស់ ក្នុង​គោល​បំណង​ផ្សព្វ​ផ្សាយ​ដល់​គ្រប់​អង្គ​ភាព ឲ្យ​រៀប​ចំ​ចង​ក្រង​រចនា​សម្ព័ន្ធ​គ្រប់​គ្រង មុខ​តំ​ណែង​គ្រប់​គ្រង និង​ចំ​នួន​មន្ត្រី​រាជ​ការ​នៅ​តាម​មុខ​តំ​ណែង​គ្រប់​គ្រង​ ស្រប​តាម​ការ​ណែ​នាំ​ពី​ក្រ​សួ​ង​មុខ​ងារ​សាធារណៈ​តាម​រយៈ​លិខិត​លេខ ២៤៣៩ មស.នក ចុះថ្ងៃទី១៦ ខែ​កញ្ញា ឆ្នាំ២០១៥ និង​ការ​ត្រួត​ពិនិត្យ​ការ​ងារ ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ (Faecbook) របស់​ក្រ​សួង​វ​ប្បធម៌​និង​វិចិត្រ​សិល្បៈ៕

 

ព័ត៌មានផ្សេងៗ