អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 29 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 277888 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 237677 នាក់

ចំនួនអ្នកទស្សនា សរុប 8563715 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

កិច្ច​ប្រ​ជុំ​ការ​ងារ​សេវា​សា​ធា​រណៈ​ក្រ​សួង​វប្ប​ធម៌​និង​វិចិត្រ​សិល្បៈ

ថ្ងៃ ពុធ ទី ០៧ ខែ តុលា ឆ្នាំ ២០១៥

កាល​ពី​ថ្ងៃ​ទី​២៣​ខែកញ្ញា ឆ្នាំ២០១៥ វេលា​​ម៉ោង​​០៩​:០០​នាទី​ព្រឹក នៅ​បន្ទប់​ព្រះ​វិហារ​នៃ​ទី​ស្តី​ការ​ក្រ​សួង​វប្ប​ធម៌​និង​វិចិត្រ​សិល្បៈ មាន​បើក​កិច្ច​ប្រ​ជុំ​ការ​ងារ​សេវា​សា​ធា​រណៈ​ក្រ​សួង​វប្ប​ធម៌​និង​វិចិត្រ​សិល្បៈ​ក្រោម​អធិប​តី​ភាព ឯកឧត្តម ហាប់ទូច អគ្គ​នាយ​ក​បច្ចេក​ទេស​វប្ប​ធម៌ ដែល​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក លោក​ស្រី អគ្គ​នាយក​រង ប្រ​ធាន អនុ​ប្រធាន​នាយក​ដ្ឋាន​ពាក់​ព័ន្ធ បាន​ប្រ​ជុំ​ពិ​ភាក្សា​លើ​ការ​ងារ​ផ្តល់​សេ​វា​សា​ធារ​ណៈ ដោយ​ត្រូវ​ពិនិត្យ​ឡើង​វិញ​នូវ​អង្គ​ភាព​ផ្តល់​សេវា​សា​ធារ​ណៈ​ទាំង​អស់​របស់​​ក្រសួង ពិ​សេស​សេ​វា​សាធារណៈ​ពាក់​ព័ន្ធ​លើ​វិស័យ​សិល្បៈ​ភាព​យន្ត មុន​នឹង​ធ្វើ​ការ​ស្នើ​សុំ​កែ​ប្រែ​ទៅ​ក្រ​សួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ៕

 

ព័ត៌មានផ្សេងៗ