អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 29 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 223041 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 237677 នាក់

ចំនួនអ្នកទស្សនា សរុប 8567489 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ពិ​ធី​បើក “វគ្គ​បណ្តុះ​បណ្តាល​វិ​ធី​សាស្ត្រ​ការ​ចុះ​បញ្ជី​បេ​តិ​ក​ភណ្ឌ​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ​”

ថ្ងៃ ព្រហស្បតិ៍ ទី ០៨ ខែ តុលា ឆ្នាំ ២០១៥

កាល​ពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង​០៨:៣០​នា​ទី​ព្រឹក​ទៅ​ នៅ​បន្ទប់​ព្រះ​វិ​ហារ​នៃ​ទី​ស្តី​ការ​ក្រ​សួង​វប្បធម៌​និង​វិ​ចិត្រ​សិល្បៈ មាន​រៀប​ចំ​ពិ​ធី​បើក “វគ្គ​បណ្តុះ​បណ្តាល​វិ​ធី​សាស្ត្រ​ការ​ចុះ​បញ្ជី​បេ​តិ​ក​ភណ្ឌ​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ​” ក្រោម​អធិប​តី​ភាព ឯកឧត្តម សំរាំង កំសាន្ត  រដ្ឋ​លេ​ខា​ធិ​ការ តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់​ លោក​ជំ​ទាវ​រដ្ឋ​មន្ត្រី​ក្រ​សួង​វប្ប​ធម៌​និង​វិ​ចិត្រ​សិល្បៈ​។

ចូល​រួម​ក្នុង​ឱ​កាស​នោះ ឯក​ឧត្តម​រដ្ឋលេខា​ធិការ បាន​មាន​ប្រ​សាសន៍​បញ្ជាក់​ថា៖ ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​វិ​ធី​សាស្ត្រ​ការ​ចុះ​បញ្ជី​បេ​តិ​កភណ្ឌ​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ​នោះ​ឡើង ក្នុ​ង​គោល​ដៅ​រៀប​ចំ​នូវ​បញ្ជី​សារ​ពើ​ភណ្ឌ​ថ្នាក់​ជាតិ​មួយ ដើម្បី​ចង​ក្រង​ឲ្យ​ក្លាយ​ទៅ​ជា​ទិន្នន័យ​ថ្នាក់​ជាតិ ទុក​ប្រើ​ប្រាស់​ជា​ប្រយោជន៍​រួម សម្រាប់​ជា​ឯក​សារ​សិក្សា​ស្រាវ​ជ្រាវ ការ​ថែ​រក្សា​ការ​ពារ ការ​លើក​តម្លៃ ការ​ផ្ទេរ​បន្ត ជា​ពិ​សេស​តាម​រយៈ​ការ​អប់​រំ​ក្នុង​និង​ក្រៅ​ប្រព័ន្ធ និង​ក្លាយ​ជា​បទ​ដ្ឋាន​រួម ក្នុង​ការ​ធ្វើ​បុ​រេ​វិនិ​ច្ឆ័យ និង​ធ្វើ​ការ​វិភាគ​រក​ឲ្យ​ឃើញ​នូវ​សមាស​ធាតុ​ដែល​ត្រូវ​ធ្វើ​ការ​ការ​ពារ​ជា​បន្ទាន់ ឬ​ត្រូវ​រៀប​ចំ​ធ្វើ​ការ​អភិ​រក្ស ក្នុង​ការ​ប​ន្ត​និរន្តរ​ភាព​នៃ​បេ​តិក​ភណ្ឌ​វប្ប​ធម៌​អរូបី ដែល​ជា​សមិទ្ធិ​ផល​ឆ្លុះ​បញ្ចាំង​ឲ្យ​ចេញ​ជា​បេ​តិ​កភណ្ឌ​វប្បធម៌​រូបី និ​ង​បាន​បន្សល់​ទុក​តៗ​ជំនាន់​រៀង​មក។

ក្នុង​នា​ម​ថ្នាក់​ដឹក​នាំ​ក្រ​សួង និង​ក្នុង​នាម​លោក​ជំ​ទាវ​ផ្ទាល់ សំ​ណូម​ពរ​ដល់​សិក្ខា​កាម​ទាំង​អស់ មេត្តា​ត្រាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ធ្វើ​ការ​ពិ​ភាក្សា​ផុល​ផុស​ទៅ​លើ​ទម្រង់​ឯក​សារ​ចុះ​បញ្ជី ដែល​នឹង​ត្រូវ​បង្ហាញ​នា​ពេល​បន្តិច​ទៀត​នេះ ទាំង​រូប​ភាព ខ្លឹម​សារ និង​អត្ថន័យ ដើម្បី​រក​ឲ្យ​បាន​សុក្រឹត​ភាព​ក្នុង​ការ​រៀប​ចំ​កសាង​បញ្ជី​សារ​ពើ​ភណ្ឌ​វប្បធម៌​អរូបី​ថ្នាក់​ជាតិ​មួយ និង​សូម​ថ្លែង​អំណរ​គុណ​ដ៏​ជ្រាល​ជ្រៅ​ដល់ លោក​ជំទាវ Anne LEMAITRE ប្រ​ធាន​ការិ​យា​ល័យ​អង្គ​ការ​យូ​ណេ​ស្កូ​ភ្នំ​ពេញ និង​អង្គការ​យូ​ណេ​ស្កូ​ប្រចាំ​នៅ​កម្ពុជា ដែល​ជា​និច្ច​ជា​កាល​ផ្តល់​កិច្ច​សហ​ប្រ​តិបត្តិ​ការ​យ៉ាង​ជិត​ស្និត​ជា​មួយ​ក្រ​សួង ជា​មួយ​គ្នា​នេះ​ដែរ សូម​ថ្លែង​អំណរ​គុណ​ដល់​អាជ្ញា​ធរ​អប្សរា លោក​ស្រី IRENE LEUNG លោក​ស្រី Catherin Grant អ្នក​ស្រាវ​ជ្រាវ​បេតិ​កភណ្ឌ​វប្បធម៌​អរូបី​មជ្ឈ​មណ្ឌល​សោត​ទស្សន៍​បុប្ផា​ណា អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ក្រុមហ៊ុន InSTEED ilab និង​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ដែរ ដែល​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ដំណើរ​ការ​វគ្គ​បណ្តុះ​បណ្តាល​នេះ។

ជាទី​បញ្ចប់ ក្នុង​នាម​ឯក​ឧត្តម​ផ្ទាល់ សូម​ថ្លែង​និង​កោត​សសើរ​ដល់​អគ្គនាយ​កដ្ឋាន​បច្ចេកទេសវប្បធម៌ ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដែល​ជា​ប្រយោជន៍​ដ៏​សំ​ខាន់​លើ​ការ​កំ​ណត់​អត្ត​សញ្ញាណ​បេតិ​កភណ្ឌ​វប្បធម៌​អរូបី ឲ្យ​ក្លាយ​ជា​បញ្ជី​ថ្នាក់​ជាតិ និង​ជា​ប្រ​ព័ន្ធ​ទិន្ន​ន័យ​ជាតិ ដែល​មាន​ប្រយោជន៍​ជា​សាធារ​ណៈ និង​សូម​ប្រសិទ្ធិ​ពរ​ជ័យ​ជូន ឯក​ឧត្តម លោក​ជំទាវ លោក លោកស្រី និង​សមាជិក​វគ្គ​បណ្តុះ​បណ្តាល​ សូម​ជួប​តែ​ពុទ្ធ​ពរ​ទាំង​បួន​ប្រ​ការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ ត​រៀង​ទៅ និង​សូម​ប្រ​កាស​បើក​វគ្គ​បណ្តុះ​បណ្តាល​វិ​ធី​សាស្ត្រនៃ​​ការ​ចុះ​បញ្ជី​បេតិ​កភណ្ឌ​វប្បធម៌​អរូបី ចាប់​ពី​ពេល​នេះ​ត​ទៅ​៕

ព័ត៌មានផ្សេងៗ