អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 24 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 226904 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8648063 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ពិធី​បិទ “​វគ្គ​បណ្តុះ​បណ្តាល​វិ​ធី​សាស្ត្រ​ការ​ចុះ​បញ្ជី​បេ​តិ​កភណ្ឌ​វប្បធម៌​អរូបី​ថ្នាក់​ជាតិ​”

ថ្ងៃ សុក្រ ទី ០៩ ខែ តុលា ឆ្នាំ ២០១៥

កាល​ពី​ថ្ងៃ​ទី​០២ ខែ​តុលា ឆ្នាំ​២០១៥ វេលា​ម៉ោង​១៥​:៣០​នាទី​រសៀល នៅ​បន្ទប់​ព្រះវិ​ហារ​នៃ​ទី​ស្តី​ការ​ក្រ​សួង​វប្ប​ធម៌​និង​វិចិត្រ​សិល្បៈ មាន​រៀប​ចំ​ពិធី​បិទ ​វគ្គ​បណ្តុះ​បណ្តាល​វិ​ធី​សាស្ត្រ​ការ​ចុះ​បញ្ជី​បេ​តិ​កភណ្ឌ​វប្បធម៌​អរូបី​ថ្នាក់​ជាតិ​” ក្រោម​អធិប​តី​ភាព ឯកឧត្តម អ៊ុក សុជាតិ  រដ្ឋ​លេខា​ធិការ តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់ លោក​ជំ​ទាវ​រដ្ឋ​មន្ត្រី​ក្រសួ​ងវប្បធម៌​និង​វិចិត្រ​សិល្បៈ។

ចូល​រួម​ក្នុង​ឱ​កាស​នោះ ឯក​ឧត្តម​រដ្ឋលេ​ខា​ធិ​ការ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា៖ ការ​ធ្វើ​បញ្ជី​សារ​ពើ​ភណ្ឌ គឺ​ជា​វិធាន​ការ​ដ៏​មាន​ប្រ​សិទ្ធ​ភាព​បំ​ផុត​មួយ សំ​ដៅ​ធា​នា​នូវ​ការ​ការ​ពារ និង​អភិ​រក្ស​បេតិ​កភណ្ឌ​វប្បធម៌​អរូបី ដូច​មាន​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​អនុ​សញ្ញា​អង្គ​ការ​យូណេស្កូ​ឆ្នាំ​២០០៣ ស្តី​ពី ការ​ការ​ពារ​បេតិ​កភណ្ឌ​វប្បធម៌​រូបី។ ទន្ទឹម​នឹង​នេះ យើង​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដល់​អ្នក​ដែល​មាន​ចំណេះ​ជំនាញ​ក្នុង​វិស័យ​បេតិ​កភណ្ឌ​វប្បធម៌​រូបី ឲ្យ​ពួក​គាត់​អាច​បន្ត​ការ​អភិវឌ្ឍ​ចំ​ណេះ​ដឹង​របស់​ខ្លួន និង​ផ្ទេរ​ចំណេះ​ដឹង​ទាំង​នេះ​ទៅ​អ្នក​ជំ​នាន់​ក្រោយ ដែល សម្តេច​អគ្គ​មហា​សេ​នាប​តី​តេ​ជោ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​ផ្តល់​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​ថា «យើង​មិន​ត្រូវ​ឲ្យ​ចំណេះ​ដឹង​លើ​វិស័យ​វប្បធម៌​ជាតិ​យើង រលាយ​បាត់​ទៅ​ជា​មួយ​នឹង​មរណ​ភាព​របស់​សិល្បករ​ចាស់​ទុំ​នោះ​ទេ​»។ ដូ​ច្នេះ ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បង្កើត ថែរក្សា និង​លើក​ទឹក​ចិត្ត​ដល់​មរតក​មនុស្ស​រស់​លើ​​វិស័យ​វប្បធម៌ ដើម្បី​ឲ្យ​ពួក​គាត់​ជួយ​ថែ​រក្សា និង​ផ្ទេរ​ចំណេះ​ដឹង​របស់​ពួក​គាត់​ទៅ​ជំនាន់​ក្រោយ។

ក្នុង​នាម​ថ្នាក់​ដឹក​នាំក្រ​សួង និង​ក្នុង​នាម​លោក​ជំទាវ​ផ្ទាល់ សង្ឃឹម​ជឿ​ជាក់​ថា សិក្ខា​កាម​ទាំង​អស់​បាន​ទទួល​នូវ​ចំណេះ​ដឹង​ និង​បទ​ពិ​សោធន៍​ថ្មីៗ​ថែម​ទៀត ពាក់​ព័ន្ធ​នឹង​វិធី​សាស្ត្រ​នៃ​កា​រ​ចុះ​បញ្ជីសា​រ​ពើ​ភណ្ឌ​បេ​តិកភណ្ឌ​វប្បធម៌​អរូបី ដើម្បី​យក​ទៅ​អនុវត្ត​ការ​ងារ​ជាក់​ស្តែង​នៅ​តាម​អង្គ​ភាព​រៀងៗ​ខ្លួន និង​ជួយ​ចែក​រំ​លែក​ចំណេះ​ដឹង​ទាំង​នេះ​ទៅ​អ្នក​រួម​ការ​ងារ សំ​ដៅ​រួម​គ្នា​អនុ​វត្ត​គម្រោង​ចុះ​បញ្ជី​សារ​ពើ​ភណ្ឌ ឲ្យ​ទទួល​បាន​ជោគ​ជ័យ​ជូន​ជាតិ​មាតុ​ភូមិ​យើង និង​សូម​ថ្លែង​អំណរ​គុណ និង​កោត​សរ​សើរ​ដោយ​ស្មោះ​ចំពោះ​កា​រចូល​រួម​របស់ ឯកឧត្តម លោកជំទាវ លោកសាស្ត្រាចារ្យ លោក លោកស្រី អង្គភាព​ពាក់​ព័ន្ធ មន្ទី​រវប្បធម៌​និង​វិចិត្រ​សិល្បៈ អង្គការ​សមាគម និង​វិស័យ​ឯក​ជន ជា​ពិសេស​អង្គការ​យូណេ​ស្កូ ក្នុង​បុព្វ​ហេតុ​អភិរក្ស និង​អភិ​វឌ្ឍ​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ​នៅ​កម្ពុជា ក្នុង​ទិស​ដៅ «អភិ​រក្ស​ដើម្បី​អភិវឌ្ឍ និង​អភិ​វឌ្ឍ​ដើម្បី​ការ​អភិ​រក្សប្រ​កប​ដោយ​ចីរភាព»

មុន​នឹង​បញ្ចប់​ ក្នុង​នាម​ឯកឧត្តម​ផ្ទាល់ សូម​គាំទ្រ​និង​ជំ​រុញ​លើក​ទឹក​ចិត្ត​ឲ្យ​មន្ត្រី​ជំ​នាញ​ទាំង​អស់ ជា​ពិសេស​អគ្គនាយក​ដ្ឋាន​បច្ចេក​ទេស​វប្បធម៌ នាយក​ដ្ឋាន​ជំ​នាញ និង​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​រាជធានី-ខេត្ត ត្រូវ​បន្ត​ខិត​ខំប្រឹង​ប្រែង​ជា​ប្រ​ចាំ និង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ក្នុង​ការ​ធ្វើ​បញ្ជី​សារ​ពើ​ភណ្ឌ​បេតិ​កភណ្ឌ​វប្បធម៌​អរូបី ដោយ​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ដៃ​គូ​ពាក់​ព័ន្ធ ជា​ពិ​សេស​សហគមន៍​មូល​ដ្ឋាន ដែល​ជាអ្នក​ប្រតិ​បត្តិ​បេតិ​កភណ្ឌ​អរូបី​ទាំង​នោះ ដើម្បី​ទុក​ជា​ឯក​សារ​ទៅ​អនា​គត សម្រាប់​ជា​ប្រយោជន៍​ដល់​ការ​សិក្សា​ស្រាវ​ជ្រាវ ការ​ផ្សព្វ​ផ្សាយ ការ​អប់រំ និង​ការ​ផ្ទេរ​បន្ត​ទៅ​អ្នក​ជំ​នាន់​ក្រោយ។

ជា​ទី​បញ្ចប់ សូម​ជូន​ពរដ​ល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង​កញ្ញា សូម​ទទួល​បាន​សេចក្តី​សុខ និង​ជោគ​ជ័យ​គ្រប់​ប្រការ និង​សូម​ប្រកាស​បិទ​សិក្ខា​សាលា​បណ្តុះ​បណ្តាល​ស្តី​ពី «វិ​ធី​សា​ស្ត្រ​នៃ​ការ​ចុះ​បញ្ជី​សារ​ពើ​ភណ្ឌ​បេតិ​កភណ្ឌ​វប្បធម៌​អរូបី» នៅ​ពេល​នេះ៕​

  

 

 

ព័ត៌មានផ្សេងៗ