អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 20 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 233703 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8638641 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

កិច្ច​ប្រ​ជុំ​ក្រុម​ការ​ងារ​លេខា​ធិការ​ដ្ឋាន ជំ​នួយ​ដល់​អនុ​គណៈកម្មការ​រៀប​ចំទិវា​វប្បធម៌​ជាតិ ៣មីនា

ថ្ងៃ សៅរ៍ ទី ១០ ខែ តុលា ឆ្នាំ ២០១៥

កាល​ពី​ថ្ងៃ​ទី០​២ ខែកញ្ញា ឆ្នាំ​២០១៥ វេ​លា​ម៉ោង០៩​:០០នាទីព្រឹក​នៅ​បន្ទប់​អប្សរា​នៃ​ទី​ស្តី​ការក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ មាន​បើក​កិច្ច​ប្រ​ជុំ​ក្រុម​ការ​ងារ​លេខា​ធិការ​ដ្ឋាន ជំ​នួយ​ដល់​អនុ​គណៈកម្មការ​រៀប​ចំទិវា​វប្បធម៌​ជាតិ ៣មីនា ក្រោម​អធិបតី​ភាព ឯកឧត្តម អ៊ុន ទឹម អនុ​រដ្ឋ​លេខា​ធិការ និង​ជាប្រ​ធាន​ក្រុម​ការ​ងារ ដែល​មាន​ការ​អញ្ជើ​ញចូល​រួម​ពី ឯកឧត្តម​ទីប្រឹក្សា​ក្រសួង លោក លោកស្រី​ អគ្គនាយករង សាក​លវិទ្យាធិការ​រង ប្រធាន អនុប្រធាន​នាយកដ្ឋាន​ សមាជិក​នៃ​ក្រុម​ការ​ងារ​លេខា​ធិការដ្ឋាន បាន​ប្រ​ជុំ​ពិភាក្សា​លើ​ការ​រៀប​ចំវិញ្ញា​សារ​សំណួរ-ចម្លើយ និង​គំនូរ​ផ្សាយ​អាហ្វីស សម្រាប់​ការប្រឡង​មហោស្រព​យុវ​ជន​ទូទាំង​ប្រទេស​ ឆ្នាំ​ទី២ អបអរសាទរទិ​វាវប្បធម៌​ជាតិ ៣មីនា លើក​ទី១៨ ឆ្នាំ២០១៦៕

 

ព័ត៌មានផ្សេងៗ