អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 6 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 364397 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8654648 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

កិច្ច​ប្រជុំ​អនុ​គណៈ​កម្មការ​និង​ក្រុម​ការ​ងារ​ជំ​នួយ​ការ​ឲ្យ​គណៈកម្ម​ការ​អន្តរ​ក្រសួង​សម្រាប់​រៀប​ចំ​ទិ​វា​វប្ប​ធម៌​ជាតិ​ ៣​មីនា

ថ្ងៃ ពុធ ទី ១៤ ខែ តុលា ឆ្នាំ ២០១៥

កាល​ពី​ថ្ងៃ​ទី​២៩​ខែ​កញ្ញា ឆ្នាំ​២០១៥ វេលា​ម៉ោង​០៩​:០០​នាទី​ព្រឹក​ទៅ នៅ​បន្ទប់​ព្រះ​វិហារ​នៃ​ទី​ស្តី​ការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ មាន​បើក​កិច្ច​ប្រជុំ​អនុ​គណៈ​កម្មការ​និង​ក្រុម​ការ​ងារ​ជំ​នួយ​ការ​ឲ្យ​គណៈកម្ម​ការ​អន្តរ​ក្រសួង​សម្រាប់​រៀប​ចំ​ទិ​វា​វប្ប​ធម៌​ជាតិ​ ៣​មីនា​ក្រោម​អធិបតី​ភាព​ ឯកឧត្តម ឃឹម សារិទ្ធ រដ្ឋ​មន្ត្រី​ស្តី​ទី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ដែល​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ឯក​ឧត្តម លោក​ជំទាវ រដ្ឋ​លេខា​ធិ​ការ អនុ​រដ្ឋលេខា​ធិការ ទី​ប្រឹក្សា​ក្រសួង អគ្គ​នាយក លោក លោក​ស្រី អគ្គនាយក​រង ប្រធាន អនុ​ប្រធាន​នាយកដ្ឋាន​នៃអនុ​គណៈកម្ម​ការ​និង​ក្រុម​ការ​ងារ​ខាង​លើ បាន​ប្រ​ជុំ​ពិភាក្សា​ពិ​និត្យ​ឡើង​វិញ​ពី​សមាស​ភាព តួនាទី និងភារកិច្ច ក្នុង​ការ​អនុវត្ត​ការ​ងារ សម្រាប់​ការ​រៀប​ចំទិ​វា​វប្ប​ធម៌​ជាតិ ៣មីនា​ លើក​ទី១៨​ ឆ្នាំ២០១៦៕

 

ព័ត៌មានផ្សេងៗ