អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 13 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 382941 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8636459 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

កិច្ច​ប្រជុំ​ក្រុម​ការ​ងារ​បច្ចេក​ទេស​ជំ​នួយ​ដល់​អនុ​គណៈកម្មការ​រៀប​ចំ​ទិ​វា​វប្ប​ធម៌​ជាតិ​ ៣មីនា លើកទី១៨ ឆ្នាំ២០១៦

ថ្ងៃ អង្គារ ទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៥

នា​ព្រឹក​ថ្ងៃ​ទី​០៣​ ខែវិ​ច្ឆិកា ឆ្នាំ២​០១៥ វេ​លាម៉ោង​០៨:៣០​នាទី​ព្រឹក​ទៅ ​នៅ​បន្ទប់​ប្រ​ជុំ​ព្រះ​វិ​ហារ​នៃទី​ស្តី​ការ​ក្រសួ​ងវប្ប​ធម៌​និង​វិចិ​ត្រ​សិល្បៈ មាន​បើក​កិច្ច​ប្រជុំ​ក្រុម​ការ​ងារ​បច្ចេក​ទេស​ជំ​នួយ​ដល់​អនុ​គណៈកម្មការ​រៀប​ចំ​ទិ​វា​វប្ប​ធម៌​ជាតិ​ ៣មីនា លើកទី១៨ ឆ្នាំ២០១៦ ក្រោម​អធិប​តី​ភាព ឯកឧត្តម សំរាំង កំសាន្ត រដ្ឋ​លេ​ខា​ធិ​ការ​និង​ជា​ប្រ​ធាន​ក្រុម​ការ​ងារ​ខាង​លើ ដោយ​មាន​កា​រអញ្ជើញ​ចូល​រួម​ពី ឯកឧត្តម លោកជំទាវ អនុ​រដ្ឋ​លេ​ខា​ធិ​ការ ទី​ប្រឹក្សា ជំនួយការ​ក្រសួង លោក លោក​ស្រី​អគ្គ​នាយក​រង សាកលវិទ្យា​ធិការ​រង នាយិកា ប្រធាន អនុប្រ​ធាន​នាយ​កដ្ឋាន សិស្ស និស្សិត និង​តំ​ណាង​សាក​លវិទ្យា​ល័យទាំង​១៣​នៅ​រាជ​ធានី​ភ្នំពេញ បាន​ប្រ​ជុំ​ពិភាក្សា​លើ​ការ​រៀប​ចំ​ការ​ប្រឡង​សំណួរ-ចម្លើយ, គំ​នូរ​ផ្សាយ “អាហ្វីស” និង​ការ​បែង​ចែក​គ្រូវ​បង្ហាត់​សិល្បៈ​នៅ​តាម​សាក​លវិទ្យាល័យ​ទាំង​១៣​លើ​វិញ្ញា​សារ​បាំ និងល្ខោន សម្រាប់​ការ​ប្រឡង​មហោ​ស្រព​យុវ​ជន​ទូទាំង​ប្រ​ទេស ឆ្នាំ​ទី២ អប​អរ​សា​ទរ​ទិ​វា​វប្ប​ធម៌​ជាតិ ៣មីនា លើក​ទី១៨ ឆ្នាំ២០១៦៕

ព័ត៌មានផ្សេងៗ