អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 36 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 221420 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 237677 នាក់

ចំនួនអ្នកទស្សនា សរុប 8565868 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

​កិច្ច​ប្រ​ជុំ​ពិ​ភា​ក្សា​ការ​ងារ​ផលិត និង​ការ​ធ្វើ​អា​ជីវ​កម្ម​ស្នា​ដៃ​ភាព​យន្ត​ខ្មែរ

ថ្ងៃ ព្រហស្បតិ៍ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៥

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ២០១៥ វេលា​ម៉ោង​១៥:០០​នាទី​រសៀល​ទៅ នៅ​បន្ទប់​ប្រ​ជុំ​ព្រះ​វិហារ​នៃ​ទី​ស្តី​ការ​ក្រ​សួង​វប្ប​ធម៌​និង​វិចិត្រ​សិល្បៈ មាន​បើក​កិច្ច​ប្រ​ជុំ​ពិ​ភា​ក្សា​ការ​ងារ​ផលិត និង​ការ​ធ្វើ​អា​ជីវ​កម្ម​ស្នា​ដៃ​ភាព​យន្ត​ខ្មែរ​ក្រោម​អធិប​តីភាពឯកឧត្តម សោម សុគន្ធ រដ្ឋ​លេខា​ធិការ​ក្រសួង​វប្ប​ធម៌​និង​វិចិត្រ​សិល្ប: តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រ​សួង​វប្ប​ធម៌​និង​វិចិ​ត្រ​សិល្បៈ ដែល​​មា​ន​​ការ​​អញ្ជើ​ញ​ចូល​​រួម​ពី ឯក​ឧត្តម​រដ្ឋលេខា​ធិការ អគ្គនា​យក លោក លោក​ស្រី​ប្រ​ធាន​អនុ​ប្រ​ធាន​នាយ​កដ្ឋាន សិល្បករ ផលិត​ករ​ភាព​យន្ត បាន​ប្រ​ជុំ​ពិ​ភាក្សា​លើ​ការ​ងារ​ផលិត និង​ការ​ធ្វើ​អា​ជីវ​កម្ម​ស្នា​ដៃ​ភាព​យន្ត​ខ្មែរ ក្នុង​គោល​បំណង​ពង្រឹង​ការ​ផលិត​និង​ការ​ចែក​ចាយ​ផលិត​ផល​ស្នា​ដៃ​ភាព​យន្ត​វីដេអូ​ខ្មែរ និងបរទេសនៅ​ក្នុង​ព្រះ​រាជាណា​ចក្រ​កម្ពុជា៕

 

ព័ត៌មានផ្សេងៗ