អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 30 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 364397 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8655106 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ជំនួបពិភាក្សារវាងលោក​ជំ​ទាវ​រដ្ឋ​មន្ត្រី ភឿង សកុណា និងឯកឧត្តម Nuttavudh Photisaro ឯក​អគ្គ​រាជ​ទូត​នៃ​ព្រះ​រា​ជា​ណា​ចក្រ​ថៃ​ប្រ​ចាំ​កម្ពុជា

ថ្ងៃ សុក្រ ទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៥

កាល​ពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង​១៤:០០​នាទី​រសៀល​ទៅ នៅ​បន្ទប់​ព្រះ​វិហារ​នៃ​ទី​ស្តី​ការ​ក្រ​សួង​វប្ប​ធម៌​និង​វិចិត្រ​សិល្បៈ លោក​ជំ​ទាវ​រដ្ឋ​មន្ត្រី ភឿង សកុណា បាន​អនុញ្ញាត​ជូន​ឯកឧត្តម Nuttavudh Photisaro ឯក​អគ្គ​រាជ​ទូត​នៃ​ព្រះ​រា​ជា​ណា​ចក្រ​ថៃ​ប្រ​ចាំ​កម្ពុជា និង​សហ​ការី ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិ​ភាក្សា​ការ​ងារ​លើការ​ជ្រើស​រើស​បទ​ចម្រៀ​ង​ដែល​ជា​ស្នា​ព្រះ​ហស្ថ​និពន្ធ​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះ​បរ​មរ​តន​កោដ្ឋ និង​បទ​ចម្រៀង​ប្រ​ជា​ប្រិយ​ពេញ​និយម​នៅ​កម្ពុជា និង​ការ​ជ្រើស​រើស​បទ​ចម្រៀង​ដែល​ជា​ស្នា​ព្រះ​ហស្ថ​និពន្ធ​របស់​ព្រះ​មហាក្ស​ត្រថៃ និង​បទ​ចម្រៀង​ប្រជា​ប្រិយ​ពេញ​និយម​ថៃ ដើម្បី​បង្កើត​ព្រឹត្តិ​ការណ៍​ប្រគុំ​តន្ត្រី​ Classic​ យុវ​វ័យ​រួម​គ្នា​រវាង​តន្ត្រី​ករ​នៃ​ប្រ​ទេស​ទាំង​ពីរ កម្ពុជា-ថៃ​ដែល​គ្រោង​រៀប​​ចំ​ឡើង​នៅ​ថ្ងៃ​ទី​២២​និង​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦​អបអរ​សាទរ​ដំ​ណើរ​ទស្សនៈកិច្ច​របស់​​ព្រះ​អង្គ​​ម្ចាស់​ក្សត្រី​ មហា​ចក្រី​សុរិន​ថន​នៃ​ប្រទេស​ថៃ​មក​កាន់​ប្រ​ទេស​កម្ពុជា នាខែកុម្ភៈ ឆ្នាំ២០១៦ ខាង​មុខ និង​ដើម្បី​បង្កើន​ចំណង​មិត្ត​ភាព​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា-ថៃ ឱ្យ​កាន់​តែ​ប្រ​សើរ​ឡើង​ថែម​ទៀត​៕

 

 

ព័ត៌មានផ្សេងៗ