អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 21 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 365616 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8656450 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ពិ​ធី​បើក​សិក្ខា​សា​លា​ពិ​គ្រោះ​យោ​បល់​ផ្ទៃ​ក្នុ​ង​ដើម្បី​ពិ​ភាក្សា​លើ​សេចក្តី​ព្រាង​របាយ​ការណ៍​បញ្ជី​វិភាគ​មុខ​ងារ របស់​ក្រ​សួង​វប្បធម៌​និង​វិចិត្រ​សិល្ប:

ថ្ងៃ ពុធ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៥

ពិ​ធី​បើក​សិក្ខា​សា​លា​ពិ​គ្រោះ​យោ​បល់​ផ្ទៃ​ក្នុ​ង​ដើម្បី​ពិ​ភាក្សា​លើ​សេចក្តី​ព្រាង​របាយ​ការណ៍​បញ្ជី​វិភាគ​មុខ​ងារ របស់​ក្រ​សួង​វប្បធម៌​និង​វិចិត្រ​សិល្ប: ក្រោម​អធិបតី​ភាព ឯក​ឧត្តម ថៃ នរ:សត្យា ប្រ​ធាន​ក្រុម​ការ​ងារ​បច្ចេក​ទេស​វិមជ្ឈ​ការ​និង​វិស​ហមជ្ឈ​ការ​ក្រសួង តំណាង​ដ៏ខ្ពង់ខ្ពស់ លោកជំទាវ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រ​សួង​វប្ប​ធម៌​និង​វិចិត្រ​សិល្ប: នា​ព្រឹក​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ នៅ​សាលា​បណ្តុះ​បណ្តាល​ក្រប​ខណ្ឌ​វប្បធម៌​នៃ​ទី​ស្តី​ការ​ក្រសួង​វប្ប​ធម៌​និង​វិចិត្រ​សិល្ប: ដែល​ជា​កម្មវិ​ធី​កំ​ណែ​ទម្រង់​វិមជ្ឈ​ការ​និង​សហវិ​មជ្ឈការ មាន​សារ​:សំ​ខាន់​ណាស់​ក្នុង​ការ​ផ្តល់​សេវា​និង​ការ​អភិវឌ្ឍ​សេដ្ឋកិ​ច្ច​មូល​ដ្ឋាន សំ​ដៅ​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រជាពល​រដ្ឋ និង​ចូល​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។

 

ព័ត៌មានផ្សេងៗ