សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 9 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 246724 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 244810 នាក់
ចំនួនអ្នកទស្សនា សរុប 9711918 នាក់
ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៤
នៅថ្ងៃទី១២ ខែកុម្ភៈ វេលាម៉ោង៨ៈ០០ព្រឹក លោកជំទាវរដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ។ លោកប្រធានមន្ទីរស្តីទីបានរាយការណ៍ជូនលោកជំទាវរដ្ឋមន្ត្រីពីការងារ ពាក់ព័ន្ធនឹងស្ថានភាពមន្ត្រីរាជការ ការងារបេតិកភណ្ឌរូបី និងអរូបី និងលទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៣ និងទិសដៅការងារបន្ត។
ពាក់ព័ន្ធការងាររបស់មន្ត្រីរាជការគឺឲ្យមានការសូមនិយាយស្តី មានការរិះគន់ពីចំណុចល្អ ចំណុចអាក្រក់ មានវេទិការសាធារណ: ហើយមតិយោបល់ត្រូវបានស្វាគមន៍គ្រប់មតិយោបល់ ទាំងអស់គ្នាត្រូវចូលរូម និងស្នើសុំឲ្យមានសាមគ្គី មានចិត្តស្រឡាញ់ ជាគ្រួសារតែមួយ។ តាមការសង្កេតពិតមែនថវិការតិច តែការងារបានលទ្ធផល សូមបន្តការងារទៅមុខ បន្តវេនទៅមុខ សូមចាំថា អំពើល្អ និងអាក្រក់មិនបាត់ទេ ដូច្នេះសូមចាំថាត្រូវប្រយ័ត្នការទទួលផលនេះនឹងបកមកវិញ។ លោកជំទាវក៏មិនភ្លេចលើកឡើងនូវពាក្យទូន្មានថា៖ វប្បធម៌ខ្មែរ: ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់។ ដូច្នេះ សូមចែករំលែកបទពិសោធន៍ និងចំណេះដឹងគ្នាទៅវិញទៅមក។ សូមណែនាំប្រជាជនឲ្យយល់ពីបេតិកភណ្ឌជាតិ ពីបុណ្យបាប ដោយសារគាត់មិនយល់ពីផលប្រយោជន៍នៃបេតិកភណ្ឌជាតិ ពន្យល់គាត់ពីផលប្រយោជន៍។ បុ៉នែ្តត្រូវទប់ស្កាត់វប្បធម៌បរទេសដែលអវិជ្ជមាន។ និយាយនេះមិនមែនមានន័យថាៈ វប្បធម៌យើងមានតែរបស់ខ្លួននោះទេ គឺយើងមិនត្រូវចម្លងគេទាំងស្រុងទេ។ បន្ទាប់មកលោកជំទាវបានជូន កម្មវិធីដល់មន្ត្រីរបស់មន្ទីរដើម្បីលើកឡើងពីការងារលំបាក-ងាយស្រួល នាពេលកន្លងមក។
នៅថ្ងៃទី១២ ខែកុម្ភៈ វេលាម៉ោង៩ៈ០០ព្រឹក លោកជំទាវរដ្ឋមន្ត្រីបានជួបសវនាការជាមួយឯ.ឧ.អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ លោកជំទាវរដ្ឋមន្ត្រីបានមានប្រសាសន៍ជម្រាបថាៈ ខេត្តមានសក្កានុពលបេតិកភណ្ឌ បុ៉ន្តែនៅមានការជីកគាស់កកាយនៅឡើយ វាមានការលំបាក ជួនកាលសមត្ថកិច្ចនៅឈរការពារ ពេលខ្លះការបង្ក្រាបមានការពិបាក។ ករណីប្រាសាទបន្ទាយឆ្មារ យើងអាចដាក់បានក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដយោសារចំណុចពិសេសគឺមានផ្នូរបញ្ចុះសពមនុស្សបុរាណ នៅតំបន់បន្ទាយឆ្មារ។ កិច្ចការងារនេះយើងបានជួបធ្វើការជាមួយអង្គការយូណេស្កូ ដូច្នេះសូមអាជ្ញាធរមានសមត្ថកិច្ចជួយ ដោយសារប្រជាជនយើងមិនយល់ពីតម្លៃបេតិកភណ្ឌ។
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>