អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 7 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 219462 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8653933 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ព័ត៌មានផ្សេងៗ

  • Generic placeholder image

    របាំរឿង "ទន្លេកោងមួយ"​

    ទស្សនៈ​របស់​អ្នកដឹកនាំ​រឿង

    របាំ​រឿង “ទន្លេ​កោង​មួយ” គឺជា​ស្នាដៃ​សាកល្បង​មួយ​ក្រោម​ប្រធានបទ “ការ​ចងពៀរ​នាំមក​នូវ​សេចក្ដី​វិនាស”......[...]

  • Generic placeholder image

    របាំគ្រុឌ​

    ក្នុង​ទេវ​កថា​សត្វ​គ្រុឌ​មាន​តួនាទី​ជា​ទីនាំង​ព្រះ​វិស្ណុ។ ដោយឡែក​នៅក្នុង​ការបង្កើត​ស្នាដៃ​របាំ​សហ​សម័យ .......[....]

  • Generic placeholder image

    ពិធី​ប្រគល់​ទទួល​សម្ភារៈ​ថត​ភាព​យន្ត​ជា​ជំនួយ​របស់​ក្រុម​ប្រឹក្សា​ភាព​យន្ត​កូរ៉េ​

    នា​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៣ នៅ​ស្ទូឌី​យោ​ថត​ភាព​យន្ត​ខេត្ត​កំពង់ស្ពឺ បាន​រៀប​ចំ​ពិធី ប្រគល់​ទទួល​សម្ភារៈ​ថត​ភាព​យន្ត​ជា​ជំនួយ​របស់​ក្រុម​ប្រឹក្សា​ភាព​យន្ត​កូរ៉េ​ នៃ​ក្រសួង​វប្បធម៌ ទេសចរណ៍ និង​កីឡា នៃ​សាធារណៈ​រដ្ឋ​កូរ៉េ ក្រោម​អធិប​តីភាព​ដ៏​ខ្ពង់​ខ្ពស់ ឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្រ្តី ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង ឯកឧត្តម Kim Han Soo ឯក​អគ្គ​រដ្ឋ​ទូត​សាធារណៈ​រដ្ឋ​កូរ៉េ ប្រចាំ​កម្ពុជា។

  • Generic placeholder image

    ព្រឹត្តិ​ការណ៍​វប្បធម៌​ ស្ដីពី ការ​អប​អរ​សាទរ​នៃ​ការ​ដាក់​បញ្ចូល​របាំ​ព្រះរាជ​ទ្រព្យ និង ល្ខោន​ស្រមោល​ស្បែក​ធំ ជា​សម្បត្តិ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​

    ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ សហការ​ជាមួយ ក្រសួង​ទេសចរណ៍​ ក្រសួង​ព័ត៌មាន  ​សាលា​ខេត្ត​សៀម​រាប និង ភូមិ​វប្បធម៌​កម្ពុជា បាន​រៀប​ចំ​ព្រឹត្តិការណ៍​វប្បធម៌ ស្ដីពី​ការ​អបអរ​សាទរ​នៃ​ការ​ដាក់​បញ្ចូល​របាំ​ព្រះ​រាជ​ទ្រព្យ (របាំ​ក្បាច់​បុរាណ​ខ្មែរ) និង​ល្ខោន​ស្រមោល​ស្បែក​ធំ ជា​សម្បត្តិ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ នៅ​ភូមិ​វប្បធម៌​កម្ពុជា​ខេត្តសៀមរាប ចាប់​ពី​ថ្ងៃ​ទី​៣០-៣១ ខែ​ធ្នូ ឆ្នាំ​២០១១ ដល់​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១២។ ពិធី​អបអរ​សាទ​នេះ ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ ធ្លាប់​ធ្វើជា​រៀង​រាល់​ឆ្នាំ ​តែ​នៅ​ឆ្នាំ​នេះ គឺ​ធ្វើ​ឡើង​ក្នុង​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ជាង​បណ្ដា​ឆ្នាំមុនៗ ក្នុង​គោល​បំណង​លើក​ស្ទួយ​ថែរ​ក្សា ស្នា​ដៃ​ឯក​របស់ ដូន​តា​យើង​បាន​បន្សល់​ទុក ជា​ពិសេស​ត្រូវ​បាន ពិភព​លោក​ទទួល​ស្គាល់​ជា​សម្បត្តិ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​។

  • លទ្ធផល​ប្រឡង​ជាប់​វគ្គ​ផ្តាច់​ព្រ័ត្រ មហោ​ស្រព​ចម្រៀង​ខ្មែរ​ជា​សកល​លើក​ទី២ ឆ្នាំ​២០១១​

    លទ្ធផល​ប្រឡង​ជាប់​វគ្គ​ផ្តាច់​ព្រ័ត្រ មហោ​ស្រព​ចម្រៀង​ខ្មែរ​ជា​សកល​លើក​ទី២ ឆ្នាំ​២០១១ មាន​បេក្ខជន និង បេក្ខនារី ដូចខាងក្រោម៖

    បេក្ខជន ចម្រៀងបុរាណ៖

     លេខ១៖ ឆោម ប៊ុនឆុំ  មក​ពី​ខេត្ត សៀ​មរាប  ច្រៀង​បទ ស្តេច​ផ្តុំ
     លេខ២៖ ផ្លូ សេក  មក​ពី​ខេត្ត បាត់ដំបង  ច្រៀង​បទ កន្សែង​ក្រហម
     លេខ៣៖ អ៊ុំ អឹម  មក​ពី​ខេត្ត កំពង់ស្ពឺ   ច្រៀង​បទ ក្លង​បណ្តែត
     លេខ៤៖ ហ៊ុន វៃ   មក​ពី​ខេត្ត កំពត  ច្រៀង​បទ ស្តេច​ផ្ទុំ
     លេខ៥៖ ស៊ិន ស៊ីណា  មក​ពី​ខេត្ត កោះ​កុង  ច្រៀង​បទ ព្រះ​រស់​នៃ​ខ្ញុំ